ព្រះត្រៃបិដក ភាគ ៣៣

​សួរ​លោក​យ៉ាងនេះ​ថា​ ​អាវុសោ​ ​អ្នក​ល្មម​អត់ធន់​បាន​ខ្លះ​ឬ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ខ្លះ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ ​មិន​ចម្រើនឡើង​ ​ការ​ធូរ​ថយ​ប្រាកដ​ ​មិន​ចម្រើនឡើង​ទេ​ឬ​។​ ​ព្រះ​ខេម​កៈ​ពោល​ថា​ ​អាវុសោ​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ខ្ញុំ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ ​ចម្រើនឡើង​ខ្លាំង​ណាស់​ ​មិន​ធូរ​ថយ​ទេ​ ​សេចក្តី​ចម្រើន​ប្រាកដ​ឡើង​ ​មិន​ធូរ​ថយ​ទេ​។​
 [​២២៦​]​ ​លំដាប់នោះ​ ​ព្រះ​ទាស​កៈ​មាន​អាយុ​ ​ចូល​មករ​ក​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​វិញ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ពោល​នឹង​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខេម​ក​ភិក្ខុ​ ​ពោល​យ៉ាងនេះ​ថា​ ​អាវុសោ​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​ខ្ញុំ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ ​ចម្រើនឡើង​ខ្លាំង​ណាស់​ ​មិន​ធូរ​ថយ​ទេ​ ​សេចក្តី​ចម្រើន​ប្រាកដ​ឡើង​ ​មិន​ធូរ​ថយ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ពោល​ថា​ ​អាវុសោ​ទាស​កៈ​ ​ចូរ​លោក​មក​អាយ​ ​ចូរ​លោក​ចូល​ទៅ​រក​ខេម​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ពោល​នឹង​ខេម​ក​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​អាវុសោ​ខេម​កៈ​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ប្រាប់​លោក​យ៉ាងនេះ​ថា​ ​អាវុសោ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636849899380940933
ទៅកាន់ទំព័រ៖