ព្រះត្រៃបិដក ភាគ ៣៣

 ​[​២២៧​]​ ​លំដាប់នោះ​ ​ព្រះ​ទាស​កៈ​មាន​អាយុ​ ​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពោល​នឹង​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខេម​ក​ភិក្ខុ​ ​ពោល​យ៉ាងនេះ​ថា​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​។​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​អាវុសោ​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ខ្ញុំ​មិន​យល់ឃើញ​របស់​អ្វី​បន្តិចបន្តួច​ ​ថា​ជា​ខ្លួន​ ​ឬថា​ជា​បរិក្ខារ​ ​របស់​ខ្លួន​ឡើយ​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ពោល​ថា​ ​អាវុសោ​ទាស​កៈ​ ​ចូរ​លោក​មក​អាយ​ ​ចូរ​លោក​ចូល​ទៅ​រក​ខេម​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ពោល​នឹង​ខេម​ក​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​អាវុសោ​ខេម​កៈ​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ប្រាប់​លោក​យ៉ាងនេះ​ថា​ ​អាវុសោ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​។​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​បានឮ​ថា​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​បើ​ព្រះ​ខេម​កៈ​មាន​អាយុ​ ​មិន​យល់ឃើញ​របស់​អ្វី​បន្តិចបន្តួច​ ​ថា​ជា​ខ្លួន​ ​ឬថា​ជា​បរិក្ខារ​ ​របស់​ខ្លួន​ទេ​ ​មានតែ​ព្រះ​ខេម​កៈ​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636849899770803232
ទៅកាន់ទំព័រ៖