ព្រះត្រៃបិដក ភាគ ៣៣
ខីណាស្រពហើយ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ។បេ។ អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ បានឮថា ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ បើព្រះខេមកៈមានអាយុ មិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនទេ មានតែព្រះខេមកៈមានអាយុ ជាព្រះអរហន្ត ខីណាស្រពហើយ។ ព្រះខេមកៈឆ្លើយថា អាវុសោ ឧបាទានក្ខន្ធទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះឯង ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ ទាំងខ្ញុំ ក៏មិនមែនជាអរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធ ទាំង៥នេះ ជាអញឡើយ។
ID: 636849899957863931
ទៅកាន់ទំព័រ៖