ព្រះត្រៃបិដក ភាគ ៣៣

 ​[​២២៩​]​ ​លំដាប់នោះ​ ​ព្រះ​ខេម​កៈ​មាន​អាយុ​ ​ច្រត់​ឈើច្រត់​ ​ដើរចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ខេម​កៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ក៏​សួរ​ដូច្នេះ​ថា​ ​អាវុសោ​ខេម​កៈ​ ​ដែល​លោក​ហៅថា​ ​អញ​នុ៎ះ​ ​តើ​លោក​ហៅ​អ្វី​ ​ថា​ជា​អញ​។​ ​លោក​ហៅ​រូប​ថា​ ​ជា​អញ​ឬ​។​ ​ឬ​លោក​ហៅ​របស់​ដទៃ​ ​អំពី​រូប​ថា​ជា​អញ​។​ ​លោក​ហៅ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​លោក​ហៅ​វិញ្ញាណ​ ​ថា​ជា​អញ​ឬ​។​ ​ឬ​លោក​ហៅ​របស់​ដទៃ​អំពី​វិញ្ញាណ​ ​ថា​ជា​អញ​។​ ​អាវុសោ​ខេម​កៈ​ ​ដែល​លោក​ហៅថា​ ​អញ​នុ៎ះ​ ​តើ​លោក​ហៅ​អ្វី​ ​ថា​ជា​អញ​។​ ​ព្រះ​ខេម​កៈ​ឆ្លើយ​ថា​ ​អាវុសោ​ ​ខ្ញុំ​មិន​ហៅ​រូប​ ​ថា​ជា​អញ​ទេ​ ​សូម្បី​របស់​ដទៃ​អំពី​រូប​ ​ក៏​ខ្ញុំ​មិន​ហៅថា​ ​ជា​អញ​ដែរ​។​ ​ខ្ញុំ​មិន​ហៅ​វេទនា​។​ ​មិន​ហៅ​សញ្ញា​។​ ​មិន​ហៅ​សង្ខារ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636849900566388736
ទៅកាន់ទំព័រ៖