ព្រះត្រៃបិដក ភាគ ៣៣
ព្រះតថាគត លះបង់ផ្ទះ គឺបញ្ចក្ខន្ធហើយ ជាអ្នកមិនមានការអន្ទោលទៅរកកន្លែងស្នាក់ (គឺអារម្មណ៍ ទាំង៦) ជាអ្នកប្រាជ្ញ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងស្រុក ជាអ្នកទំនេរ ចាកកាមទាំងឡាយ មិនមានសេចក្តីប្រាថ្នា ទៅក្នុងអនាគតកាល មិនគប្បីធ្វើ នូវពាក្យទាស់ទែងជាមួយនឹងជន ដូច្នេះឯង។
ម្នាលគហបតី សេចក្តីនៃព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ហើយ ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។
[២៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំ ដែលមានជ្រោះម្ខាង ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងដែនអវន្តី។ គ្រានោះឯង គហបតីឈ្មោះ ហលិទ្ទិកានិ ចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះហលិទ្ទិកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ បានត្រាស់ទុក ក្នុងសក្កប្បញ្ហាថា ពួកសមណព្រាហ្មណ៍ណា
ID: 636849830360223173
ទៅកាន់ទំព័រ៖