ព្រះត្រៃបិដក ភាគ ៣៣

​អាវុសោ​ ​ពួក​ ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​(​សំយោជនៈ​ជា​ចំណែកខាង​ក្រោម​)​ ​៥ប្រការ​ ​ដែល​អរិយសាវ័ក​លះបង់​បាន​ ​ក៏​មែនពិត​ហើយ​ ​តែថា​មានះ​ ​(​សេចក្តី​ប្រកាន់​)​ ​ថា​ជា​អញ​ ​ឆន្ទៈ​ ​(​សេចក្តី​គាប់ចិត្ត​)​ ​ថា​ជា​អញ​ ​អនុស័យ​ ​(​កិលេស​ដែល​ដេក​ត្រាំ​ក្នុងចិត្ត​)​ ​ថា​ជា​អញ​ ​យ៉ាង​ល្អិត​ ​នៅក្នុង​ឧបាទានក្ខន្ធ​ទាំង៥​ ​លោក​មិនទាន់​គាស់រំលើង​បាន​នៅឡើយ​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​លោក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​កើត​ ​និង​សេចក្តី​រលត់​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង៥ថា​ ​ដូច្នេះ​ជា​រូប​ ​ដូច្នេះ​ជាហេតុ​ឲ្យ​កើត​រូប​ ​ដូច្នេះ​ជា​សេចក្តី​រលត់​រូប​។​ ​ដូច្នេះ​ជា​វេទនា​។​ ​ដូច្នេះ​ជា​សញ្ញា​។​ ​ដូច្នេះ​ជា​សង្ខារ​ទាំងឡាយ​។​ ​ដូច្នេះ​ជា​វិញ្ញាណ​ ​ដូច្នេះ​ជាហេតុ​ឲ្យ​កើត​វិញ្ញាណ​ ​ដូច្នេះ​ជា​សេចក្តី​រលត់​នៃ​វិញ្ញាណ​។​ ​កាល​លោក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​កើត​ ​សេចក្តី​រលត់​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ហើយ​ ​មានះ​ ​ថា​ជា​អញ​ ​ឆន្ទៈ​ថា​ជា​អញ​ ​អនុស័យ​ថា​ជា​អញ​ ​ជា​កិលេស​យ៉ាង​ល្អិត​ ​ដែល​លោក​គាស់រំលើង​ ​មិនទាន់​បាន​នៅឡើយ​ ​ក៏​ដល់​នូវ​កិរិយា​គាស់រំលើង​ឡើង​បាន​។​ ​អាវុសោ​ ​ដូច​សំពត់​ដ៏​សៅហ្មង​ ​ប្រឡាក់​ក្អែល​ ​ពួក​ជន​ជា​ម្ចាស់​ ​យក​សំពត់​នោះ​ ​ទៅ​ប្រគល់ឲ្យ​ជាង​ជ្រលក់​ ​ជាង​ជ្រលក់​ ​ក៏​ច្របាច់​ ​ច្របល់​សំពត់​នោះ​ ​ក្នុងទឹក​ប្រៃ​ក្តី​ ​ក្នុងទឹក​ក្បុង​ក្តី​ ​ក្នុងទឹក​គោម័យ​ក្តី​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636849900944590368
ទៅកាន់ទំព័រ៖