ព្រះត្រៃបិដក ភាគ ៣៣

​ហើយ​យក​ទៅ​គក់​ក្នុងទឹក​ដ៏​ថ្លា​ ​សំពត់​នោះ​ ​ត្រឡប់ជា​សំពត់​ស្អាត​ ​ផូរផង់​ ​ក៏​មែនពិត​ហើយ​ ​តែថា​សំពត់​នោះ​ ​គង់មាន​ក្លិន​ទឹកប្រៃ​ ​ក្លិន​ទឹកក្បុង​ ​ក្លិន​ទឹក​គោម័យ​ ​ដែល​ជ្រួតជ្រាប​មិនទាន់​បាត់​នៅឡើយ​ ​លុះតែ​ជាង​ជ្រលក់​ ​ឲ្យ​សំពត់​នោះ​ ​ដល់​ពួក​ជន​ជា​ម្ចាស់​ ​ពួក​ជន​ជា​ម្ចាស់​ ​ក៏​ដាក់​សំពត់​នោះ​ ​ក្នុង​ទូ​ដែល​អប់​ដោយ​ក្លិន​ ​ឯ​ក្លិន​ទឹកប្រៃ​ក្តី​ ​ក្លិន​ទឹកក្បុង​ក្តី​ ​ក្លិន​ទឹក​គោម័យ​ក្តី​ ​ដែល​ជ្រួតជ្រាប​នៅ​ ​ក៏​ហើរ​បាត់​អស់​ទៅ​ ​យ៉ាងណាមិញ​។​ ​អាវុសោ​ ​ពួក​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥ប្រការ​ ​ដែល​អរិយសាវ័ក​លះបង់​បាន​ ​ក៏​មែនពិត​ហើយ​ ​តែថា​ ​មានះ​ថា​ជា​អញ​ ​ឆន្ទៈ​ថា​ជា​អញ​ ​អនុស័យ​ថា​ជា​អញ​ ​ជា​កិលេស​យ៉ាង​ល្អិត​ ​នៅក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ក៏​លោក​គាស់រំលើង​មិនទាន់​បាន​នៅឡើយ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​លោក​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​កើត​ ​និង​សេចក្តី​រលត់​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥ថា​ ​ដូច្នេះ​ជា​រូប​ ​ដូច្នេះ​ជាហេតុ​ឲ្យ​កើត​រូប​ ​ដូច្នេះ​ ​ជា​សេចក្តី​រលត់​រូប​។​ ​ដូច្នេះ​ជា​វេទនា​។​ ​ដូច្នេះ​ជា​សញ្ញា​។​ ​ដូច្នេះ​ជា​សង្ខារ​ទាំងឡាយ​។​ ​ដូច្នេះ​ជា​វិញ្ញាណ​ ​ដូច្នេះ​ជាហេតុ​ឲ្យ​កើត​វិញ្ញាណ​ ​ដូច្នេះ​ជា​សេចក្តី​រលត់វិញ្ញាណ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636849901324482097
ទៅកាន់ទំព័រ៖