ព្រះត្រៃបិដក ភាគ ៣៣
ភិក្ខុទាំងឡាយ ជាថេរៈ មានចិត្តត្រេកអររីករាយ នឹងភាសិតរបស់ព្រះខេមកៈមានអាយុក្រៃលែង។ ក៏កាលដែលព្រះខេមកៈមានអាយុ កំពុងពោលវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំងឡាយ ជាថេរៈ ប្រមាណ៦០រូប ព្រមទាំងព្រះខេមកៈមានអាយុ ក៏រួចផុតស្រឡះ ចាកអាសវៈទាំងឡាយ។
[២៣១] សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើ់នរូប នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ គ្រានោះឯង ព្រះឆន្នៈមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយកាន់កូនសោដើរចេញពីវិហារមួយ ចូលទៅកាន់វិហារមួយ និយាយនឹងភិក្ខុទាំងឡាយជាថេរៈ ដូច្នេះថា សូមព្រះថេរៈទាំងឡាយ មានអាយុ ទូន្មានខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរតាមធម៌ ដែលខ្ញុំករុណាល្មមយល់បាន។
ID: 636849901736725676
ទៅកាន់ទំព័រ៖