ព្រះត្រៃបិដក ភាគ ៣៣

​ហើយ​នរណា​ឡើយ​ ​នឹង​សំដែងធម៌​ដល់​អញ​ ​សមគួរ​តាម​ធម៌​ដែល​អញ​ល្មម​យល់​បាន​។​
 [​២៣៣​]​ ​លំដាប់នោះ​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​អានន្ទ​មាន​អាយុ​នេះ​ ​នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​ ​ជា​អ្នក​ដែល​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ផង​ ​ជា​អ្នក​ដែល​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​លើ​ក​តំ​កើង​ផង​ ​មានតែ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទើប​អាច​សំដែងធម៌​ដល់​អញ​ ​សមគួរ​តាម​ធម៌​ ​ដែល​អញ​ល្មម​យល់​បាន​ ​ទាំង​អញ​ ​ក៏​មាន​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ជាដរាប​មក​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ចុះ​។​ ​ទើប​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​រៀបចំ​ទុកដាក់​សេនាសនៈ​ ​រួចស្រេច​ហើយ​ ​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​ឯ​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​កិរិយា​រីករាយ​ ​ជាមួយនឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636849902164160124
ទៅកាន់ទំព័រ៖