ព្រះត្រៃបិដក ភាគ ៣៣

​ក៏​ពោល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​អាវុសោ​អានន្ទ​ ​សម័យមួយ​ ​ខ្ញុំ​នៅក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​ ​អាវុសោ​ ​គ្រានោះ​ ​ខ្ញុំ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​កាន់​កូនសោ​ដើរចេញ​ពី​វិហារ​មួយ​ ​ចូល​ទៅកាន់​វិហារ​មួយ​ ​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​មាន​អាយុ​ ​ទូន្មាន​ខ្ញុំករុណា​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​មាន​អាយុ​ ​ប្រៀនប្រដៅ​ខ្ញុំករុណា​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​មាន​អាយុ​ ​ធ្វើ​ធម្មី​កថា​ ​ដល់​ខ្ញុំករុណា​ ​ឲ្យ​សមគួរ​តាម​ធម៌​ ​ដែល​ខ្ញុំករុណា​ល្មម​យល់​បាន​។​ ​អាវុសោ​ ​កាល​ខ្ញុំ​និយាយ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​និយាយ​នឹង​ខ្ញុំករុណា​ ​ដូច្នេះ​ថា​ ​អាវុសោ​ឆ​ន្នៈ​ ​រូប​ ​មិន​ទៀង​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​មិន​ទៀង​។​ ​រូប​ជា​អនត្តា​។​បេ​។​ ​វិញ្ញាណ​ជា​អនត្តា​ ​សង្ខារ​ទាំងឡាយ​ ​ទាំងពួង​ ​មិន​ទៀង​ ​ធម៌​ទាំងឡាយ​ទាំងពួង​ ​ជា​អនត្តា​។​ ​អាវុសោ​ ​ខ្ញុំ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​រូប​មិន​ទៀង​។​បេ​។​ ​វិញ្ញាណ​មិន​ទៀង​។​ ​រូប​ជា​អនត្តា​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ជា​អនត្តា​ ​សង្ខារ​ទាំងឡាយ​ទាំងពួង​ ​មិន​ទៀង​ ​ធម៌​ទាំងឡាយ​ទាំងពួង​ ​ជា​អនត្តា​ដែរ​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636849902353930978
ទៅកាន់ទំព័រ៖