ព្រះត្រៃបិដក ភាគ ៣៣

​ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​ ​មិន​ស្ទុះ​ ​មិន​ជ្រះថ្លា​ ​មិន​តម្កល់​ខ្ជាប់​ ​មិន​បង្អោន​ទៅ​ក្នុង​ព្រះនិព្វាន​ ​ដែល​មាន​អាការ​រម្ងាប់​ ​នូវ​សង្ខារ​ទាំងពួង​ ​ជាទី​រលាស់​ចេញ​ ​នូវ​ឧបធិ​ទាំងពួង​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ជាទី​ប្រាសចាក​ត​ម្រ​ក​ ​ជាទី​រលត់​ទេ​ ​ទើប​សេចក្តី​តក់ស្លុត​ ​សេចក្តី​ប្រកាន់​មាំ​ ​ក៏​កើតឡើង​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​ត្រឡប់​គិតថា​ ​អ្វី​ហ្ន៎​ ​ជា​ខ្លួន​របស់​អញ​អេះ​។​ ​មួយទៀត​ ​កាលបើ​ខ្ញុំ​ ​មិនទាន់​ឃើញ​ចតុ​ស្ស​ច្ច​ធម៌​ទេ​ ​នរណា​ឡើយ​ ​នឹង​សំដែងធម៌​ដល់​ខ្ញុំ​ ​សមគួរ​ដល់​ធម៌​ ​ដែល​ខ្ញុំ​ល្មម​យល់​បាន​។​ ​អាវុសោ​ ​ខ្ញុំ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​អានន្ទ​មាន​អាយុ​អង្គ​នេះ​ ​នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​ ​ជា​អ្នក​ដែល​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ផង​ ​ជា​អ្នក​ដែល​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​លើ​ក​តំ​កើង​ផង​ ​មានតែ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​នឹង​សំដែងធម៌​ដល់​អញ​ ​សមគួរ​តាម​ធម៌​ ​ដែល​អញ​ល្មម​យល់​បាន​ ​ទាំង​អញ​ ​ក៏​មាន​សេចក្តី​ស្និទ្ធស្នាល​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ជាដរាប​មក​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ចុះ​។​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ទូន្មាន​ខ្ញុំករុណា​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ប្រៀនប្រដៅ​ខ្ញុំករុណា​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ធ្វើ​ធម្មី​កថា​ ​ដល់​ខ្ញុំករុណា​ ​សមគួរ​តាម​ធម៌​ ​ដែល​ខ្ញុំករុណា​ល្មម​យល់​បាន​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636849902544971905
ទៅកាន់ទំព័រ៖