ព្រះត្រៃបិដក ភាគ ៣៣
[២៣៤] ព្រះអានន្ទពោលថា ខ្ញុំរីករាយត្រេកអរ នឹងព្រះឆន្នៈមានអាយុ ដោយហេតុដែលព្រះឆន្នៈមានអាយុ ធ្វើសេចក្តីនោះ ឲ្យជាក់ច្បាស់ ទម្លាយសេចក្តីរឹងត្អឹង អាវុសោឆន្នៈ ចូរលោកផ្ទៀងសោតប្រសាទចុះ លោកជាបុគ្គលគួរយល់ធម៌បានហើយ។ ព្រះឆន្នៈមានអាយុ ក៏កើតបីតិ និងបាមោជ្ជ ដ៏ក្រៃលែង ដោយហេតុគ្រាន់តែឮថាខ្លួនជាបុគ្គលគួរយល់ធម៌បានហើយប៉ុណ្ណោះ។ ព្រះអានន្ទមានអាយុ ពោលថា អាវុសោឆន្នៈ សូត្រនេះ ខ្ញុំបានស្តាប់មក ខ្ញុំបានទទួលមក ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ កាលដែលទ្រង់ទូន្មានភិក្ខុជាកច្ចានគោត្រថា ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវ ទិដ្ឋិ២ប្រការ គឺការប្រកាន់ថា មាន (សស្សតទិដ្ឋិ)១ ការប្រកាន់ថា មិនមាន (ឧច្ឆេទទិដ្ឋិ)១។ ម្នាលកច្ចានៈ កាលបើគេពិចារណាឃើញ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវហេតុដែលឲ្យកើតលោក ការប្រកាន់ថា មិនមាន ណា
ID: 636849902788195817
ទៅកាន់ទំព័រ៖