ព្រះត្រៃបិដក ភាគ ៣៣

​ក្នុង​លោក​ ​គេ​មិន​មានការ​ប្រកាន់​ថា​ ​មិន​មាន​នោះ​ទេ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​កាលបើ​គេ​ពិចារណា​ឃើញ​ ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នូវ​សេចក្តី​រលត់​របស់​លោក​ ​ការ​ប្រកាន់​ថា​ ​មាន​ ​ណា​ ​ក្នុង​លោក​ ​គេ​មិន​មានការ​ប្រកាន់​ថា​ ​មាន​ ​នោះ​ទេ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សត្វលោក​នេះ​ ​ច្រើនតែ​ជាប់​ចំពាក់​ដោយ​ឧបាយ​ ​(​តណ្ហា​ទិដ្ឋិ​)​ ​ឧបាទាន​ ​និង​អភិ​និ​វេ​សៈ​ ​គឺ​តណ្ហា​ទិដ្ឋិ​ ​ចំណែក​អរិយសាវ័ក​នេះ​ ​រមែង​មិន​ផ្តេក​ផ្តួល​ ​មិន​ប្រកាន់​ ​មិន​តាំងចិត្ត​ខ្ជាប់​ ​នូវ​ឧបាយ​ ​និង​ឧបាទាន​នោះ​ ​ដែល​ជា​អធិដ្ឋាន​ ​(​ទី​ឈរ​)​ ​ជា​អភិ​និ​វេ​សៈ​ ​(​ទី​អង្គុយ​)​ ​និង​ជា​អនុស័យ​ ​(​ទីដេក​)​ ​នៃ​ចិត្ត​ ​ថា​ខ្លួន​របស់​អញ​ឡើយ​។​ ​អរិយសាវ័ក​នោះ​ ​មិន​សង្ស័យ​ ​មិន​ងឿងឆ្ងល់​ថា​ ​ទុក្ខ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ពិត​ ​ទុក្ខ​កាល​រលត់​ទៅ​ ​រមែង​រលត់​ទៅ​ពិត​។​ ​ព្រះ​អរិយសាវ័ក​នោះ​ ​មាន​សេចក្តី​យល់​ចំពោះខ្លួន​ ​ក្នុង​ឧបាទានក្ខន្ធ​ទុក្ខ​នុ៎ះ​ ​មិនបាច់​មាន​បុគ្គល​ដទៃ​ ​ជា​បច្ច័យ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សម្មាទិដ្ឋិ​ ​រមែង​កើតមាន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សេចក្តី​យល់ថា​ ​អ្វី​ទាំងអស់​ ​មាន​ ​នេះ​ជា​សេចក្តី​យល់​ដ៏​លាមក​ទី១​ ​គឺ​សស្ស​ត​ទិដ្ឋិ​ ​សេចក្តី​យល់ថា​ ​អ្វី​ទាំងអស់​មិន​មាន​ ​នេះ​ជា​សេចក្តី​យល់​ដ៏​លាមក​ទី២​ ​គឺ​ឧច្ឆេទ​ទិដ្ឋិ​។​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636849902957655509
ទៅកាន់ទំព័រ៖