ព្រះត្រៃបិដក ភាគ ៣៣

​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ទៅ​ ​នៃ​តណ្ហា​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​ពេញជា​អ្នកមាន​កិច្ចការ​ស្រេចហើយ​ ​ពេញជា​អ្នកមាន​ធម៌​ក្សេម​ ​ចាក​យោ​គៈ​ ​ពេញជា​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ពេញជា​អ្នកមាន​ទីបំផុត​ដោយ​ជុំវិញ​ ​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​សេចក្តី​នៃ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហើយ​ ​ដោយសង្ខេប​នេះឯង​ ​តើ​ត្រូវ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​ដូចម្តេច​។​
 [​២៦​]​ ​ម្នាល​គហបតី​ ​សេចក្តី​ប៉ុនប៉ង​ ​តម្រេក​ ​រីករាយ​ ​ប្រាថ្នា​ ​ឧបាយ​ ​និង​ឧបាទាន​ ​ដែល​ជាទី​ឈរ​ ​ជាទី​អង្គុយ​ ​ជាទី​ដេក​ ​របស់​ចិត្ត​ណា​ ​ក្នុង​រូបធាតុ​ ​ចិត្ត​ដែល​ហៅថា​ ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ទៅ​ ​ព្រោះ​គ្មាន​តម្រេក​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​ជម្រុះ​ចោល​ ​នូវ​សេចក្តី​ប៉ុនប៉ង​ ​ជាដើម​នោះ​។​ ​ម្នាល​គហបតី​ ​ក្នុង​វេទនា​ធាតុ​។​បេ​។​ ​ម្នាល​គហបតី​ ​ក្នុង​សញ្ញា​ធាតុ​។​ ​ម្នាល​គហបតី​ ​ក្នុង​សង្ខារ​ធាតុ​។​ ​ម្នាល​គហបតី​ ​សេចក្តី​ប៉ុនប៉ង​ ​តម្រេក​ ​រីករាយ​ ​ប្រាថ្នា​ ​ឧបាយ
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636849830608917398
ទៅកាន់ទំព័រ៖