ព្រះត្រៃបិដក ភាគ ៣៣
ម្នាលកច្ចានៈ តថាគត សំដែងធម៌ ប្រាប់អ្នកតាមផ្លូវកណ្តាល មិនច្រឡូកច្រឡំ ក្នុងសេចក្តីយល់ដ៏លាមកទាំង២នេះឡើយថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារទាំងឡាយ ជាបច្ច័យ។បេ។ ហេតុជាដែនកើត នៃកងទុក្ខទាំងអស់នេះ រមែងកើតមាន ដោយប្រការដូច្នេះ។ មួយទៀត សេចក្តីរលត់នូវសង្ខារ ព្រោះវិនាស និងរលត់មិនសេសសល់ នៃអវិជ្ជា។បេ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ រមែងកើតមាន ដោយប្រការដូច្នេះ។ ព្រះឆន្នៈពោលថា អាវុសោអានន្ទ សេចក្តីនុ៎ះ យ៉ាងហ្នឹងមែនហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងនោះ ប្រាកដដូចលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ អ្នកចង់ឲ្យប្រយោជន៍ អ្នកឲ្យឱវាទ អ្នកប្រៀនប្រដៅមែន ចំណែកខ្ញុំ ទើបនឹងយល់ធម៌ច្បាស់ ព្រោះបានស្តាប់ធម៌ទេសនា របស់ព្រះអានន្ទមានអាយុនេះឯង។
[២៣៥] ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុល មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច
ID: 636849903183578431
ទៅកាន់ទំព័រ៖