ព្រះត្រៃបិដក ភាគ ៣៣

​ទើប​មិន​មាន​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​អហង្ការ​មមង្ការ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​គ្រប់​ចំពូក​ជា​ខាងក្រៅ​ផង​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​រាហុល​ ​រូប​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឬ​រូប​ណា​ ​មាន​ក្នុង​ទី​ឆ្ងាយ​ ​ក្នុង​ទី​ជិត​ ​បុគ្គល​ឃើញ​នូវ​រូប​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វេទនា​ណា​នីមួយ​។​ ​សញ្ញា​ណា​នីមួយ​។​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​។​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​។​បេ​។​ ​បុគ្គល​ឃើញ​នូវ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​ម្នាល​រាហុល​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ទើប​មិន​មាន​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​អហង្ការ​មមង្ការ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​គ្រប់​ចំពូក​ជា​ខាងក្រៅ​ផង​។​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636849903361828626
ទៅកាន់ទំព័រ៖