ព្រះត្រៃបិដក ភាគ ៣៣

 ​[​២៣៦​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​មានចិត្ត​ប្រាសចាក​សេចក្តី​ប្រកាន់​អហង្ការ​មមង្ការ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​គ្រប់​ចំពូក​ជា​ខាងក្រៅ​ផង​ ​ហើយ​កន្លង​ផុត​ ​ស្ងប់​រម្ងាប់​ ​រួច​ស្រឡះ​ដោយ​ចំណែក​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​រាហុល​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​។​បេ​។​ ​ឬ​រូប​ណា​ ​មាន​ក្នុង​ទី​ឆ្ងាយ​ ​ក្នុង​ទី​ជិត​ ​បុគ្គល​ឃើញ​នូវ​រូប​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​ ​ទើប​ជា​អ្នក​ផុត​ស្រឡះ​ ​ចាក​សេចក្តី​ប្រកាន់​មាំ​។​ ​វេទនា​ណា​នីមួយ​។​ ​សញ្ញា​ណា​នីមួយ​។​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​។​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឬ​វិញ្ញាណ​ណា
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636849903535928584
ទៅកាន់ទំព័រ៖