ព្រះត្រៃបិដក ភាគ ៣៣

​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ក្នុង​ទី​ជិត​ ​បុគ្គល​ឃើញ​នូវ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​ ​ទើប​ផុត​ស្រឡះ​ ​ចាក​សេចក្តី​ប្រកាន់​មាំ​។​ ​ម្នាល​រាហុល​ ​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ទើប​មានចិត្ត​ប្រាសចាក​សេចក្តី​ប្រកាន់​អហង្ការ​មមង្ការ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​គ្រប់​ចំពូក​ជា​ខាងក្រៅ​ផង​ ​ហើយ​

កន្លង​ផុត​ ​ស្ងប់​រម្ងាប់​ ​រួច​ស្រឡះ​ដោយ​ចំណែក​។​
​ចប់​ ​ថេរ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​ក្នុង​ថេរ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ព្រះ​អានន្ទ១​ ​ព្រះ​តិស្សៈ១​ ​ព្រះ​យម​កៈ១​ ​ព្រះ​អនុ​រា​ធ១​ ​ព្រះវ​ក្ក​លិ១​ ​ព្រះ​អស្ស​ជិ១​ ​ព្រះ​ខេម​កៈ១​ ​ព្រះ​ឆ​ន្នៈ១​ ​និង​ព្រះ​រាហុល២រឿង​ទៀត​ ​លោក​ហៅថា​ ​ថេរ​វគ្គ​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636849903774442227
ទៅកាន់ទំព័រ៖