ព្រះត្រៃបិដក ភាគ ៣៣
ទុកជាចាប់កាន់ដើមឈើក្តី ឈើទាំងនោះ ក៏ដេកទៅ បុរសនោះ នឹងដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនសិក្សា ក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូបថាជាខ្លួន ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រូបនោះ របស់បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ ឃើញនូវវិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ វិញ្ញាណនោះ របស់បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ ក៏យ៉ាងនោះឯង។
ID: 636849904176975250
ទៅកាន់ទំព័រ៖