ព្រះត្រៃបិដក ភាគ ៣៣

 [​២៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោកធម៌​(​១​)​ ​រមែង​មាន​ក្នុង​លោក​ ​ព្រះ​តថាគត​ ​បាន​ចាក់ធ្លុះ​ ​ត្រាស់​ដឹង​ ​នូវ​លោកធម៌​នោះ​ ​លុះ​ចាក់​ ​ធ្លុះ​ត្រាស់​ដឹង​ហើយ​ ​ក៏​រមែង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម្មជាត​ដូចម្តេច​ ​ជា​លោកធម៌​ក្នុង​លោក​ ​ដែល​ព្រះ​តថាគត​ ​ចាក់ធ្លុះ​ ​ត្រាស់​ដឹង​ ​នូវ​ធម្មជាត​នោះ​ ​លុះ​ចាក់ធ្លុះ​ ​ត្រាស់​ដឹង​ហើយ​ ​ក៏​រមែង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ជា​លោកធម៌​ក្នុង​លោក​ ​ព្រះ​តថាគត​ ​បាន​ចាក់ធ្លុះ​ ​នូវ​រូប​នោះ​។​បេ​។​ ​ធ្វើឲ្យ​រាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​ ​ដែល​ព្រះ​តថាគត​ ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​ ​យ៉ាងនេះ​ ​បុគ្គល​ណា​ ​នៅតែ​មិនដឹង​ ​មិន​យល់​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ធ្វើ​ដូចម្តេច​ ​នូវ​បុគ្គល​ដែល​ល្ងង់​ ​ជា​បុថុជ្ជន​ ​ខ្វាក់​ ​មិន​មាន​ចក្ខុ​ ​មិនដឹង​ ​មិន​យល់​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​។​ ​
​(​១​)​ ​សំដៅយក​ខន្ធ​បញ្ចកៈ​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636849904845563491
ទៅកាន់ទំព័រ៖