ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​ជា​លោកធម៌​ក្នុង​លោក​ ​ព្រះ​តថាគត​ ​ចាក់ធ្លុះ​ ​ត្រាស់​ដឹង​នូវ​វិញ្ញាណ​នោះ​ ​លុះ​ចាក់​ ​ធ្លុះ​ត្រាស់​ដឹង​ហើយ​ ​ក៏​រមែង​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​វិញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តែងតាំង​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​រាក់​ ​យ៉ាងនេះ​ ​បុគ្គល​ណា​ ​នៅតែ​មិនដឹង​ ​មិន​យល់​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​ធ្វើ​ដូចម្តេច​កើត​ ​នូវ​បុគ្គល​នោះ​ ​ដែល​ល្ងង់​ ​ជា​បុថុជ្ជន​ ​ខ្វាក់​ ​មិន​មាន​ចក្ខុ​ ​មិនដឹង​ ​មិន​យល់​នោះ​។​
 [​២៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ព្រលឹត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ដែល​ដុះ​ក្នុងទឹក​ ​ចម្រើនឡើង​ក្នុងទឹក​ ​លូត​ផុត​អំពី​ទឹក​ ​មិន​ទទឹក​ដោយ​ទឹក​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដែល​កើត​ក្នុង​លោក​ ​ចម្រើន​ក្នុង​លោក​ ​រមែង​គ្រប​សង្កត់​នូវ​លោក​ ​មិន​ជាប់​ចំពាក់​ដោយ​លោក​ ​ក៏​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636849905040584646
ទៅកាន់ទំព័រ៖