ព្រះត្រៃបិដក ភាគ ៣៣
និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់ចិត្តណា ក្នុងវិញ្ញាណធាតុ ចិត្តដែលហៅថា រួចស្រឡះហើយ ព្រោះអស់ទៅ ព្រោះគ្មានតម្រេក ព្រោះរលត់ ព្រោះលះបង់ ព្រោះជម្រុះចោល នូវសេចក្តីប៉ុនប៉ង ជាដើមនោះ។ ម្នាលគហបតី ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងសក្កប្បញ្ហាថា ពួកសមណព្រាហ្មណ៍ណា ដែលមានចិត្តរួចស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា ពួកសមណព្រាហ្មណ៍ទាំងនោះ ទើបពេញជាអ្នកមានកិច្ចការស្រេចហើយ ពេញជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈ ពេញជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ ពេញជាអ្នកមានទីបំផុតដោយជុំវិញ ប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ ដូច្នេះឯង។ ម្នាលគហបតី សេចក្តីនៃធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។
[២៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ
ID: 636849830829229999
ទៅកាន់ទំព័រ៖