ព្រះត្រៃបិដក ភាគ ៣៣

 ​[​២៤២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ទៀប​ឆ្នេរ​នៃ​ស្ទឹង​គង្គា​ ​ជិត​ក្រុង​អយុធ្យា​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្ទឹង​គង្គា​នេះ​ ​បន្សាត់​ទៅ​ ​នូវ​ដុំ​នៃ​ពពុះទឹក​ដ៏​ធំ​ ​បុរស​មាន​ភ្នែក​ក្រឡេក​មើលឃើញ​ដុំ​ ​នៃ​ពពុះទឹក​នោះ​ ​ហើយ​ពិចារណា​ ​ដោយ​ឧបាយ​ ​កាលបើ​បុរស​នោះ​ ​ក្រឡេក​មើលឃើញ​ ​ពិចារណា​ដោយ​ឧបាយ​ ​ដុំ​នៃ​ពពុះទឹក​នោះ​ ​ក៏​ប្រាកដជា​របស់​សោះសូន្យ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាដក​ជា​របស់​មិន​មាន​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មាន​ក្នុង​ដុំ​ ​នៃ​ពពុះទឹក​ ​ដូចម្តេច​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​។​បេ​។​ ​រូប​ណា​ ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ភិក្ខុ​ក្រឡេក​មើលឃើញ​រូប​នោះ​ ​ពិចារណា​ដោយ​ឧបាយ​ ​កាលបើ​ភិក្ខុ​នោះ​ក្រឡេក​មើលឃើញ​ ​ពិចារណា​ដោយ​ឧបាយ​ ​រូប​នោះ​ ​ក៏​ប្រាកដជា​របស់​សោះសូន្យ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​មិន​មាន​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មាន​ក្នុង​រូប​ដូចម្តេច​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636849905223735121
ទៅកាន់ទំព័រ៖