ព្រះត្រៃបិដក ភាគ ៣៣

 ​[​២៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភ្លៀង​មាន​តំណក់​ដ៏​ថ្លោស​ ​បង្អោរ​ចុះ​មក​ ​ក្នុង​សរទ​សម័យ​ ​ឯ​ក្រពេញ​ទឹក​ ​តែង​កើតឡើង​ ​ក្នុងទឹក​ផង​ ​បែកធ្លាយ​ទៅ​ក្នុងទឹក​ផង​ ​បុរស​មាន​ភ្នែក​ ​ក្រឡេក​មើលឃើញ​ក្រពេញ​ទឹក​នោះ​ ​ពិចារណា​ដោយ​ឧបាយ​ ​កាលបើ​បុរស​នោះ​ ​ក្រឡេក​មើលឃើញ​ ​ពិចារណា​ដោយ​ឧបាយ​ ​ក្រពេញ​ទឹក​នោះ​ ​ក៏​ប្រាកដជា​របស់​សោះសូន្យ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​មិន​មាន​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មាន​ក្នុង​ក្រពេញ​ទឹក​ ​ដូចម្តេច​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​។​បេ​។​ ​វេទនា​ណា​ ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ភិក្ខុ​តែង​ក្រឡេក​មើលឃើញ​វេទនា​នោះ​ ​ពិចារណា​ដោយ​ឧបាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ក្រឡេក​មើលឃើញ​ ​ពិចារណា​ដោយ​ឧបាយ​ ​វេទនា​នោះ​ ​ក៏​ប្រាកដជា​របស់​សោះសូន្យ​ ​ប្រាកដជា​របស់​ទទេ​ ​ប្រាកដជា​របស់​មិន​មាន​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មាន​ក្នុង​វេទនា​ ​ដូចម្តេច​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636849905465298938
ទៅកាន់ទំព័រ៖