ព្រះត្រៃបិដក ភាគ ៣៣

 ​[​២៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រេញ​ថ្ងៃ​ ​រមែង​ញាប់ញ័រ​ក្នុង​វេលា​ថ្ងៃត្រង់​ ​ក្នុង​ខែ​ជា​ខាងចុង​ ​នៃ​គិម្ហរដូវ​ ​បុរស​មាន​ភ្នែក​ ​ក្រឡេក​មើល​ឃើញ​ព្រេញ​ថ្ងៃ​នោះ​ ​ពិចារណា​ដោយ​ឧបាយ​ ​កាលបើ​បុរស​នោះ​ ​ក្រឡេក​មើលឃើញ​ ​ពិចារណា​ដោយ​ឧបាយ​ ​ព្រេញ​ថ្ងៃ​នោះ​ ​ក៏​ប្រាកដជា​របស់​សោះសូន្យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មា​នក្នុងព្រេញ​ថ្ងៃ​ ​ដូចម្តេច​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ណា​នីមួយ​ ​ក៏​យ៉ាងនោះ​ឯង​។​បេ​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636849905653949728
ទៅកាន់ទំព័រ៖