ព្រះត្រៃបិដក ភាគ ៣៣
[២៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ បានកាន់យកដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេកធំ ត្រង់ នៅខ្ចី មិនទាន់មានត្រយូង ក្នុងព្រៃនោះ ក៏កាត់ដើមចេកនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏បកស្រទប កាលបើបុរសនោះបកស្រទប ក៏មិនបានសូម្បីតែស្រាយ ក្នុងដើមចេកនោះទេ នឹងបាននូវខ្លឹមពីណា បុរសមានភ្នែក ក្រឡេកមើលឃើញដើមចេកនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ ដើមចេកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងដើមចេក ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សង្ខារណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។បេ។ សង្ខារណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេកមើលឃើញសង្ខារនោះ
ID: 636849905844270614
ទៅកាន់ទំព័រ៖