ព្រះត្រៃបិដក ភាគ ៣៣
ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ សង្ខារនោះ ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងសង្ខារ ដូចម្តេចបាន ក៏យ៉ាងនោះឯង។
[២៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលអ្នកធ្វើកិច្ចកលក្តី កូនសិស្សរបស់បុគ្គលអ្នកធ្វើកិច្ចកល់ក្តី បញ្ចេញនូវកិច្ចកល ក្នុងផ្លូវធំបែកជា៤ ឯបុរសមានភ្នែក ក្រឡេកមើលឃើញនូវកិច្ចកលនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ កិច្ចកលនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងកិច្ចកល ដូចម្តេចបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។បេ។ វិញ្ញាណណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេកមើលឃើញវិញ្ញាណនោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ វិញ្ញាណនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ
ID: 636849906045232108
ទៅកាន់ទំព័រ៖