ព្រះត្រៃបិដក ភាគ ៣៣

​ប្រាកដជា​របស់​មិន​មាន​ខ្លឹម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខ្លឹម​នឹង​មាន​ក្នុង​វិញ្ញាណ​ ​ដូចម្តេច​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ក្នុង​រូប​ផង​ ​ក្នុង​វេទនា​ផង​។​ ​ក្នុង​សញ្ញា​ផង​។​ ​ក្នុង​សង្ខារ​ផង​។​ ​រមែង​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ព្រោះ​ប្រាសចាក​តម្រេក​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ក៏​កើតមាន​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ហើយ​ ​ទ្រង់​ត្រាស់​គាថា​នេះ​តទៅទៀត​ថា​
​[​២៤៧​]​ ​ព្រះពុទ្ធ​មានផៅ​ពង្ស​ដូចជា​ព្រះអាទិត្យ​ ​សំដែង​ហើយ​ថា​ ​រូប​ដូចជា​ដុំ​នៃ​ពពុះទឹក​ ​វេទនា​ដូចជា​ក្រពេញ​ទឹក​ ​សញ្ញា​ដូច​ជា​ព្រេញ​ថ្ងៃ​ ​សង្ខារ​ដូចជា​ដើមចេក​ ​វិញ្ញាណ​ ​ដូចជា​កិច្ចកល​។​ ​បុគ្គល​ក្រឡេក​មើល​ដោយ​ប្រកា​រណា​ៗ​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636849906272275094
ទៅកាន់ទំព័រ៖