ព្រះត្រៃបិដក ភាគ ៣៣
រមែងពិចារណា ដោយឧបាយ ដោយប្រការនោះៗ បុគ្គលណា ឃើញនូវខន្ធបញ្ចកៈនោះ ដោយឧបាយ ខន្ធបញ្ចកៈនោះ ជារបស់សោះសូន្យទទេ តែងប្រាកដ (ដល់បុគ្គលនោះ)។ ការលះបង់ នូវធម៌ទាំង៣ ដែលព្រះមានព្រះភាគ មានបញ្ញាដូចជាផែនដី ទ្រង់ប្រារព្ធនូវកាយនេះ ហើយសំដែង អ្នកទាំងឡាយ ចូរឃើញនូវរូប ដែលគេចោលហើយ។ អាយុក្តី ភ្លើងធាតុក្តី វិញ្ញាណក្តី តែងលះបង់នូវកាយនេះ ដែលជាចំណី នៃសត្វដទៃ មិនមានចេតនា ក្នុងកាលណាហើយ កាយដែលគេចោលហើយ រមែងដេកលើផែនដី ក្នុងកាលនោះ។ ធម៌ជាតំណ(១) នេះ ប្រាកដដូច្នេះឯង កិច្ចកលនេះ ជាគ្រឿងប្រឡោម នូវជនពាល ខន្ធនេះ អ្នកប្រាជ្ញពោលហើយ ថា ជាពេជ្ឈឃាដមួយ ឯខ្លឹម រមែងមិនមាន ក្នុងខន្ធនេះឡើយ។
(១) ធម៌ជាបវេណី។
ID: 636849906543890630
ទៅកាន់ទំព័រ៖