ព្រះត្រៃបិដក ភាគ ៣៣
ភិក្ខុមានព្យាយាមតឹងតែង មានសេចក្តីដឹងខ្លួន មានសតិដ៏មាំ គប្បីពិចារណា នូវខន្ធយ៉ាងនេះ ទាំងយប់ ទាំងថ្ងៃ។ គប្បីលះបង់ នូវសំយោគទាំងពួង គប្បីធ្វើនូវទីពឹងសម្រាប់ខ្លួន កាលបើប្រាថ្នានូវព្រះនិព្វាន ដែលមិនមានចុតិ គប្បីប្រព្រឹត្តរួសរាន់ ដូចជាបុគ្គលមានភ្លើងឆេះក្បាល។
[២៤៨] ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញាណា។បេ។ សញ្ញានោះ បន្តិចបន្តួច មានដែរ។
ID: 636849906773003735
ទៅកាន់ទំព័រ៖