ព្រះត្រៃបិដក ភាគ ៣៣
បពិត្រព្រះអង្គដ៏ចំរើន សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិចបន្តួច មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច (មិនមានទេ)។
ID: 636849906972275132
ទៅកាន់ទំព័រ៖