ព្រះត្រៃបិដក ភាគ ៣៣
ធម្មប្រាសាទជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានផ្ទះកំពូល ៨៤.០០០ មានផ្ទះកំពូលឈ្មោះ មហាព្យូហៈ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានបល្ល័ង្ក ៨៤.០០០ ធ្វើអំពីភ្លុក ធ្វើអំពីឈើខ្លឹម ធ្វើអំពីមាស ធ្វើអំពីប្រាក់ ក្រាលដោយព្រំមានរោមវែងជាង៤ធ្នាប់ ក្រាលដោយកម្រាលមានពណ៌ស ធ្វើដោយរោមសត្វ ក្រាលដោយកម្រាលធ្វើអំពីរោមសត្វជាផ្កាចង្កោម មានកម្រាលដ៏ប្រសើរ ធ្វើអំពីស្បែកឈ្លូស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហម។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានដំរី ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើអំពីមាស មានទង់ធ្វើអំពីមាស ស្រោបដោយបណ្តាញមាស មានស្តេចដំរីឈ្មោះ ឧបោសថ ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានសេះ ៨៤.០០០ មានគ្រឿងប្រដាប់ធ្វើអំពីមាស មានទង់ធ្វើអំពីមាស ស្រោបដោយបណ្តាញមាស មានស្តេចសេះឈ្មោះ វលាហក ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ
ID: 636849907396159377
ទៅកាន់ទំព័រ៖