ព្រះត្រៃបិដក ភាគ ៣៣

​មាន​រថ​ ​៨៤.០០០​ ​មាន​គ្រឿងប្រដាប់​ធ្វើអំពី​មាស​ ​មាន​ទង់​ធ្វើអំពី​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​មាន​វេជយន្ត​រថ​ ​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​ ​ជា​ខត្តិយ​រាជ​ ​បាន​មុទ្ធាភិសេក​ហើយ​នោះ​ ​មាន​មណី​ ​៨៤.០០០​ ​មាន​មណី​រ័តន៍​ ​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​ ​ជា​ខត្តិយ​រាជ​ ​បាន​មុទ្ធាភិសេក​ហើយ​នោះ​ ​មាន​ស្ត្រី​ ​៨៤.០០០​ ​មាន​នាង​ភទ្ទា​ទេវី​ ​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​។​បេ​។​ ​មាន​ក្សត្រ​ ​៨៤.០០០​ ​ជា​ចំណុះ​ ​មាន​បរិនាយក​រ័តន៍​ ​ជា​ប្រធាន​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​។​បេ​។​ ​មាន​មេគោ​ ​៨៤.០០០​ ​សម្រាប់​រឺត​បង្ហូរ​យក​ទឹកដោះ​ ​មាន​ភាជនៈ​ប្រាក់​ ​សម្រាប់​ត្រង​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​។​បេ​។​ ​មាន​សំពត់​ ​៨៤.០០០កោដិ​ ​គឺ​សំពត់​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​កម្ពល​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​អម្បោះ​ ​មានសាច់​ដ៏​ល្អិត​។​ ​ម្នាល​ភិក្ខុ​ ​កាលដែល​តថាគត​។​បេ​។​ ​មាន​សម្រាប់​ ​៨៤.០០០​ ​ជា​ភត្តាភិហារ​ ​ដែល​រាជបុរស​នាំមក​ថ្វាយ​ ​រាល់ពេល​ល្ងាច​ព្រឹក​។​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636849907625512495
ទៅកាន់ទំព័រ៖