ព្រះត្រៃបិដក ភាគ ៣៣
[២៥១] ម្នាលភិក្ខុ បណ្តានគរទាំង ៨៤.០០០ នោះ មានតែនគរ១ ដែលតថាគត តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ កុសាវតីរាជធានី។ ម្នាលភិក្ខុ បណ្តាប្រាសាទទាំង ៨៤.០០០នោះ មានតែប្រាសាទ១ ដែលតថាគតតែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ធម្មប្រាសាទ។ ម្នាលភិក្ខុ បណ្តាផ្ទះកំពូលទាំង៨៤.០០០នោះ មានតែផ្ទះកំពូល១ ដែលតថាគត តែងនៅអាស្រ័យ ក្នុងសម័យនោះ គឺ ផ្ទះកំពូលឈ្មោះ មហាព្យូហៈ។ ម្នាលភិក្ខុ បណ្តាបល្ល័ង្កទាំង ៨៤.០០០នោះ មានតែបល្ល័ង្ក១ ដែលតថាគត តែងប្រើប្រាស់ ក្នុងសម័យនោះ គឺ បល្ល័ង្កធ្វើអំពីភ្លុក ឬបល្ល័ង្កធ្វើអំពីខ្លឹមឈើ បល្ល័ង្កធ្វើអំពីមាស ឬបល្ល័ង្កធ្វើអំពីប្រាក់។ ម្នាលភិក្ខុ បណ្តាដំរីទាំង ៨៤.០០០នោះ មានតែដំរី១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ ស្តេចដំរីឈ្មោះ ឧបោសថ។ ម្នាលភិក្ខុ បណ្តាសេះទាំង ៨៤.០០០នោះ
ID: 636849907799212430
ទៅកាន់ទំព័រ៖