ព្រះត្រៃបិដក ភាគ ៣៣
មានតែសេះ១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ ស្តេចសេះឈ្មោះ វលាហកៈ ។ ម្នាលភិក្ខុ បណ្តារថទាំង ៨៤.០០០នោះ មានតែរថ១ ដែលតថាគត តែងជិះ ក្នុងសម័យនោះ គឺ វេជយន្តរថ។ ម្នាលភិក្ខុ បណ្តាស្ត្រីទាំង ៨៤.០០០នោះ មានតែស្ត្រី១ ដែលជាអ្នកបម្រើផ្ទាល់តថាគត ក្នុងសម័យនោះ គឺ ស្ត្រីជាខត្តិយា ឬស្ត្រីជាវេលាមិកា
(១) ។ ម្នាលភិក្ខុ បណ្តាសំពត់ទាំង ៨៤.០០០កោដិនោះ មានតែសំពត់១គូ ដែលតថាគត តែងស្លៀកដណ្តប់ ក្នុងសម័យនោះ គឺ សំពត់សម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់សូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល មានសាច់ដ៏ល្អិត ឬសំពត់អម្បោះ មានសាច់ដ៏ល្អិត។ ម្នាលភិក្ខុ បណ្តាសម្រាប់ទាំង ៨៤.០០០នោះ មានតែសម្រាប់១ ដែលតថាគត តែងបរិភោគ គឺបាយ ដែលគេចំអិនដោយអង្ករ១នាឡិ ជាកំណត់ ទាំងសម្ល និងម្ហូបក្រៀម ដ៏សមគួរដល់បាយនោះ។ ម្នាលភិក្ខុ សង្ខារទាំងអស់នោះ សុទ្ធតែកន្លងហើយ
(១) គឺស្ត្រីមានបិតាជាក្សត្រិយ៍ មាតាជាព្រាហ្មណ៍ ឬបិតាជាព្រាហ្មណ៍ មាតាជាក្សត្រិយ៍ (អដ្ឋកថា)។
ID: 636849908043046377
ទៅកាន់ទំព័រ៖