ព្រះត្រៃបិដក ភាគ ៣៣
រលត់ហើយ មានសេចក្តីប្រែប្រួលទៅហើយ ដោយប្រការដូច្នេះ ម្នាលភិក្ខុ សង្ខារមិនទៀង យ៉ាងនេះឯង ម្នាលភិក្ខុ សង្ខារមិនឋិតថេរ យ៉ាងនេះឯង ម្នាលភិក្ខុ សង្ខារទាំងពួង មិនមានគ្រឿងទំនុកបម្រុង យ៉ាងនេះឯង។ ម្នាលភិក្ខុ ហេតុនេះ គួរដើម្បីនឿយណាយ គួរដើម្បីធុញទ្រាន់ គួរដើម្បីជិនឆ្អន់ ក្នុងសង្ខារទាំងពួង។
[២៥២] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សញ្ញានោះ បន្តិចបន្តួច មានដែរឬ។បេ។ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា
ID: 636849908231817174
ទៅកាន់ទំព័រ៖