ព្រះត្រៃបិដក ភាគ ៣៣
ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ។ ម្នាលភិក្ខុ វេទនានោះ បន្តិចបន្តួច មិនមានទេ។ សញ្ញានោះ បន្តិចបន្តួច។ សង្ខារនោះ បន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មិនមានទេ។
[២៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចូកអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយទ្រង់មានព្រះពុទ្ធដីកានឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ សូម្បីប៉ុនអាចម៍ដីនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើរូបប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតានឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិន
ID: 636849908437368931
ទៅកាន់ទំព័រ៖