ព្រះត្រៃបិដក ភាគ ៣៣

​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​រូប​ប៉ុណ្ណេះ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ទៅជាធម្មតា​ ​មិន​មាន​ ​បាន​ជា​ការអប់រំ​ព្រហ្មចរិយៈ​ ​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​។​ ​ម្នាល​ភិក្ខុ​ ​វេទនា​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​វេទនា​នោះ​ ​សូម្បី​ប៉ុន​អាចម៍ដី​នេះ​ ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ ​ប្រសិនបើ​វេទនា​ប៉ុណ្ណេះ​ ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ទៅជាធម្មតា​ ​នឹង​មាន​ហើយ​ ​ការអប់រំ​ព្រហ្មចរិយៈ​នេះ​ ​មិន​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​វេទនា​ប៉ុណ្ណេះ​ ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ទៅជាធម្មតា​ ​មិន​មាន​ ​បាន​ជា​ការអប់រំ​ព្រហ្មចរិយៈ​ ​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​។​ ​ម្នាល​ភិក្ខុ​ ​សញ្ញា​នោះ​ ​សូម្បី​ប៉ុន​អាចម៍ដី​នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​សង្ខារ​ណា​ ​ដែល​ទៀងទាត់​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636849908608428715
ទៅកាន់ទំព័រ៖