ព្រះត្រៃបិដក ភាគ ៣៣

​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​សង្ខារ​នោះ​ ​សូម្បី​ប៉ុន​អាចម៍ដី​នេះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ប្រសិនបើ​សង្ខារ​ប៉ុណ្ណេះ​ ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​នឹង​មាន​ហើយ​ ​ការអប់រំ​ព្រហ្មចរិយៈ​នេះ​ ​មិន​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​សង្ខារ​ប៉ុណ្ណេះ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​មិន​មាន​ ​បាន​ជា​ការអប់រំ​ព្រហ្មចរិយៈ​ ​តែង​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​។​ ​ម្នាល​ភិក្ខុ​ ​វិញ្ញាណ​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​វិញ្ញាណ​នោះ​ ​សូម្បី​ប៉ុន​អាចម៍ដី​នេះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ប្រសិនបើ​វិញ្ញាណ​ប៉ុណ្ណេះ​ ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ទៅ​ ​ជា​ធម្មតា​ ​នឹង​មាន​ហើយ​ ​ការអប់រំ​ព្រហ្មចរិយៈ​នេះ​ ​មិន​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​វិញ្ញាណ​ប៉ុណ្ណេះ​ ​ជា​របស់​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ ​ជា​ធម្មតា​ ​មិន​មាន​ ​បាន​ជា​ការអប់រំ​ព្រហ្មចរិយៈ​ ​តែង​ប្រាកដ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​បាន​។​ ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636849908790459126
ទៅកាន់ទំព័រ៖