ព្រះត្រៃបិដក ភាគ ៣៣

 ​[​២៥៤​]​ ​ម្នាល​ភិក្ខុ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​។​ ​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​។​បេ​។​ ​កាលបើ​អរិយសាវ័ក​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​២៥៥​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រូប​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​រូប​នោះ​ ​បន្តិចបន្តួច​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​បន្តិចបន្តួច​មាន​ដែរ​ឬ​។​ ​សញ្ញា​បន្តិចបន្តួច​។​ ​សង្ខារ​បន្តិចបន្តួច​។​ ​វិញ្ញាណ​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​វិញ្ញាណ​នោះ​ ​បន្តិចបន្តួច​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ ​រូប​ណា​ ​ដែល​ទៀងទាត់​ ​ឋិតថេរ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​ ​ឋិតនៅ​នឹង​ដដែល​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ​រូប​នោះ​ ​បន្តិចបន្តួច​មិន​មាន​ទេ​។​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636849909009601661
ទៅកាន់ទំព័រ៖