ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុ វេទនាបន្តិចបន្តួច មិនមានទេ។ សញ្ញាបន្តិចបន្តួច។ សង្ខារបន្តិចបន្តួច។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច (មិនមានទេ)។
[២៥៦] ជិតក្រុងសាវត្ថី។ ក្នុងវត្ត។ ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលត្រូវមហាសមុទ្ររីងស្ងួត មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលស្តេចភ្នំ
ID: 636849909204512809
ទៅកាន់ទំព័រ៖