ព្រះត្រៃបិដក ភាគ ៣៣
ឈ្មោះ សិនេរុ ត្រូវភ្លើងឆេះវិនាសទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលមហាប្រឹថពី ត្រូវភ្លើងឆេះវិនាសទៅ មិនមានសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជា ជាគ្រឿងបិទបាំង មានតណ្ហា ជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគត មិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។
[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែដែលគេចង ដោយដងដោយ ចងភ្ជាប់នឹងបង្គោល ឬសសរដ៏មាំ រមែងស្ទុះក្រឡឹង ដើរក្រឡឹងបង្គោល ឬសសរនោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ជាអ្នកមិនចេះដឹង មិនឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួន។បេ។ ពិចារណាឃើញនូវវេទនា ថាជាខ្លួន។ នូវសញ្ញា។ ពិចារណា ឃើញនូវសង្ខារថាជាខ្លួន។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ
ID: 636849909394383669
ទៅកាន់ទំព័រ៖