ព្រះត្រៃបិដក ភាគ ៣៣

​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​បុថុជ្ជន​នោះ​ ​រមែង​ស្ទុះ​ក្រឡឹង​ ​ដើរក្រឡឹង​នូវ​រូប​ដដែល​ៗ​។​ ​នូវ​វេទ​នា​ដដែល​ៗ​។​ ​នូវ​សញ្ញា​ដដែល​ៗ​។​ ​នូវ​សង្ខារ​ដដែល​ៗ​។​ ​រមែង​ស្ទុះ​ក្រឡឹង​ ​ដើរក្រឡឹង​ ​នូវ​វិញ្ញា​ណ​ដដែល​ៗ​។​ ​កាលដែល​បុថុជ្ជន​នោះ​ ​ស្ទុះ​ក្រឡឹង​ ​ដើរក្រឡឹង​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​ស្ទុះ​ក្រឡឹង​ ​ដើរក្រឡឹង​ ​នូវ​វិញ្ញាណ​ ​តថាគត​ ​ពោល​ថា​ ​មិន​រួចចាក​រូប​ ​មិន​រួចចាក​វេទនា​ ​មិន​រួចចាក​សញ្ញា​ ​មិន​រួចចាក​សង្ខារ​ ​មិន​រួចចាក​វិញ្ញាណ​ ​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​មិន​រួចចាក​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​ពួក​ព្រះ​អរិយៈ​។​បេ​។​ ​បាន​សិក្សា​ដោយ​ប្រពៃ​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​មិន​ពិចារណា​ឃើញ​នូវ​រូប​ ​ថា​ជា​ខ្លួន​។​ ​មិនឃើញ​នូវ​វេទនា​។​ ​មិនឃើញ​នូវ​សញ្ញា​។​ ​មិនឃើញ​នូវ​សង្ខារ​។​ ​មិនឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​មិន​ស្ទុះ​ក្រឡឹង​ ​មិន​ដើរក្រឡឹង​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​មិន​ស្ទុះ​ក្រឡឹង​ ​មិន​ដើរក្រឡឹង​នូវ​វិញ្ញាណ​។​ ​កាលដែល​អរិយសាវ័ក​នោះ​ ​មិន​ស្ទុះ​ក្រឡឹង​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636849909606965828
ទៅកាន់ទំព័រ៖