ព្រះត្រៃបិដក ភាគ ៣៣

​មិន​ដើរក្រឡឹង​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​មិន​ស្ទុះ​ក្រឡឹង​ ​មិន​ដើរក្រឡឹង​នូវ​វិញ្ញាណ​ ​តថាគត​ ​ពោល​ថា​ ​រួចចាក​រូប​ ​រួចចាក​វេទនា​ ​រួចចាក​សញ្ញា​ ​រួចចាក​សង្ខារ​ ​រួចចាក​វិញ្ញាណ​ ​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​រួចចាក​ទុក្ខ​បាន​។​
 [​២៥៨​]​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជា​គ្រឿង​បិទបាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ឆ្កែ​ ​ដែលគេ​ចង​ដោយ​ដងដោយ​ ​ចងភ្ជាប់​នឹង​បង្គោល​ ​ឬ​សសរ​ដ៏​មាំ​ ​ប្រសិនបើ​ឆ្កែ​នោះ​ដើរទៅ​ ​រមែង​ដើរ​ជិត​បង្គោល​ ​ឬ​សសរ​នោះ​ដដែល​ ​ប្រសិនបើ​ឈរ​ ​រមែង​ឈរ​ជិត​បង្គោល​ ​ឬ​សសរ​នោះ​ដដែល​ ​ប្រសិនបើ​អង្គុយ​ ​រមែង​អង្គុយ​ជិត​បង្គោល​ ​ឬ​សសរ​នោះ​ដដែល​ ​ប្រសិនបើ​ដេក​ ​រមែង​ដេក​ជិត​បង្គោល​ ​ឬ​សសរ​នោះ​ដដែល​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​ពិចារណា​ឃើញ​នូវ​រូប​ថា​ ​នុ៎ះ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636849909851989842
ទៅកាន់ទំព័រ៖