ព្រះត្រៃបិដក ភាគ ៣៣

​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ថា​ ​នុ៎ះ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​ប្រសិនបើ​បុគ្គល​នោះ​ ​ដើរទៅ​ ​រមែង​ដើរទៅ​ជិត​ឧបាទានក្ខន្ធ​ទាំង៥នេះ​ដដែល​ ​ប្រសិនបើ​ឈរ​ ​រមែង​ឈរ​ជិត​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ដដែល​ ​ប្រសិនបើ​អង្គុយ​ ​រមែង​អង្គុយ​ជិត​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ដដែល​ ​ប្រសិនបើ​ដេក​ ​រមែង​ដេក​ជិត​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ដដែល​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​គួរ​ពិចារណា​ ​នូវ​ចិត្ត​របស់​ខ្លួន​ ​ឲ្យ​រឿយ​ៗ​ថា​ ​ចិត្ត​នេះ​សៅហ្មង​ ​ដោយ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​អស់​កាល​ជា​អង្វែង​។​
 [​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​មានធម៌​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ ​រមែង​ជ្រោកជ្រាក​ ​ពួក​សត្វ​ដែល​មានធម៌​ ​ជា​គ្រឿង​ផូរផង់​នៃ​ចិត្ត​ ​រមែង​បរិសុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបគំនូរ​ ​អ្នក​ទាំងឡាយ​ ​បានឃើញ​ហើយ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបគំនូរ​នោះ​ ​គេ​រចនា​ដោយ​ការ​វិចិត្រ​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​នេះឯង​ ​វិចិត្រ​ដោយ​វិសេស​ជាង​រូបគំនូរ​ដែលគេ​រចនា​។​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636849910160007460
ទៅកាន់ទំព័រ៖