ព្រះត្រៃបិដក ភាគ ៣៣

​ទឹក​មាន​ពណ៌ខៀវ​ក្តី​ ​ពណ៌​ហង្សបាទ​ក្តី​ ​ផែនក្តារ​ដែលគេ​ខាត់​ល្អ​ហើយ​ក្តី​ ​ជញ្ជាំង​ក្តី​ ​ផ្ទាំង​សំពត់​ក្តី​ ​មាន​ហើយ​ ​គប្បី​តាក់តែង​នូវ​រូប​ស្ត្រី​ ​ឬ​រូប​បុរស​ ​មាន​អវយវៈ​តូច​ ​និង​អវយវៈ​ធំ​សព្វគ្រប់​បាន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ជា​អ្នក​មិន​ចេះដឹង​ ​កាលបើ​ចង់​ឲ្យ​រូប​កើត​ ​រមែង​ញុំា​ងរូប​ឲ្យ​កើតឡើង​បាន​។​ ​ញុំាង​វេទនា​។​ ​ញុំាង​សញ្ញា​។​ ​ញុំាង​សង្ខារ​។​ ​កាលបើ​ចង់​ឲ្យ​វិញ្ញាណ​កើត​ ​រមែង​ញុំាង​វិញ្ញាណ​ឲ្យ​កើតឡើង​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​។​បេ​។​ ​អរិយសាវ័ក​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636849910542779353
ទៅកាន់ទំព័រ៖