ព្រះត្រៃបិដក ភាគ ៣៣
មិនបានចម្រើនឥន្ទ្រិយទាំង៥ មិនបានចម្រើនពលៈទាំង៥ មិនបានចម្រើនពោជ្ឈង្គទាំង៧ មិនបានចម្រើនអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់ មានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ បើមេមាន់មិនបានក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់កំដៅដោយប្រពៃទេ មេមាន់នោះ ទុកជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូនមាន់របស់អាត្មាអញ គប្បីទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់មកដោយសួស្តី ដូច្នេះក៏ដោយ កូនមាន់ទាំងនោះ ក៏មិនគួរ ដើម្បីទម្លាយនូវសម្បកស៊ុត ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់មក ដោយសួស្តីបានឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេមាន់ ដែលមានស៊ុត៨ក្តី ១០ក្តី ១២ក្តី ឯស៊ុតទាំងនោះ មេមាន់មិនបានក្រាបដោយប្រពៃ មិនបានឲ្យចំហាយដោយប្រពៃ មិនបានអប់កំដៅដោយប្រពៃ យ៉ាងណាមិញ។
ID: 636849910959883210
ទៅកាន់ទំព័រ៖