ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ភិក្ខុ​ដែល​មិនបាន​ប្រក​បរឿយៗ​ ​នូវ​ភាវ​នា​នុយោ​គ​ ​ទុកជា​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ ​ដូច្នេះ​ ​ក៏ដោយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ក៏​នៅតែ​មិន​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ឡើយ​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​គប្បី​ឆ្លើយ​ថា​ ​ព្រោះ​ភិក្ខុ​នោះ​ ​មិនបាន​ចម្រើន​។​ ​មិនបាន​ចម្រើន​អ្វី​។​ ​មិនបាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​មិនបាន​ចម្រើន​សម្ម​ប្ប​ធាន​ទាំង៤​ ​មិនបាន​ចម្រើន​ឥទ្ធិបាទ​ទាំង៤​ ​មិនបាន​ចម្រើន​ឥន្ទ្រិយ​ទាំង៥​ ​មិនបាន​ចម្រើន​ពលៈ​ទាំង៥​ ​មិនបាន​ចម្រើន​ពោជ្ឈង្គ​ទាំង៧​ ​មិនបាន​ចម្រើន​អរិយមគ្គ​ប្រកបដោយ​អង្គ៨​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រក​បរឿយៗ​ ​នូវ​ភាវ​នា​នុយោ​គ​ ​ទុកជា​មិន​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ ​ដូច្នេះ​ ​ក៏ដោយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិនបាន​ប្រកាន់​មាំ​ដោយពិត​។​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636849911162244785
ទៅកាន់ទំព័រ៖