ព្រះត្រៃបិដក ភាគ ៣៣

​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​គប្បី​ឆ្លើយ​ថា​ ​ព្រោះ​ភិក្ខុ​នោះ​ ​បាន​ចម្រើន​។​ ​បាន​ចម្រើន​អ្វី​។​ ​បាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​បាន​ចម្រើន​សម្ម​ប្ប​ធាន​ទាំង៤​ ​បាន​ចម្រើន​ឥទ្ធិបាទ​ទាំង៤​ ​បាន​ចម្រើន​ឥន្ទ្រិយ​ទាំង៥​ ​បាន​ចម្រើន​ពលៈ​ទាំង៥​ ​បាន​ចម្រើន​ពោជ្ឈង្គ​ទាំង៧​ ​បាន​ចម្រើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​មេមាន់​ ​មាន​ស៊ុត៨ក្តី​ ​១០ក្តី​ ​១២ក្តី​ ​ឯ​ស៊ុត​ទាំងនោះ​ ​មេមាន់​ ​ក៏បាន​ក្រាប​ដោយ​ប្រពៃ​ ​បាន​ឲ្យ​ចំហាយ​ ​ដោយ​ប្រពៃ​ ​បាន​អប់​កំ​ដៅ​ ​ដោយ​ប្រពៃ​ ​ទុកជា​មេមាន់​នោះ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​កូនមាន់​របស់​អាត្មាអញ​ ​គប្បី​ទម្លាយ​ ​នូវ​សម្បក​ស៊ុត​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ ​ដោយ​សួស្តី​ ​ដូច្នេះ​ក៏ដោយ​ ​កូនមាន់​ទាំងនោះ​ ​ក៏​គួរ​ដើម្បី​ទម្លាយ​ ​នូវ​សម្បក​ស៊ុត​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ដោយ​សួស្តី​បាន​ដោយពិត​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​មេមាន់​ ​ដែល​មាន​ស៊ុត​ ​៨ក្តី​ ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636849911339424919
ទៅកាន់ទំព័រ៖