ព្រះត្រៃបិដក ភាគ ៣៣
[២៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសទៅវិញនៃរូប តើដូចម្តេច។ នៃវេទនា តើដូចម្តេច។ នៃសញ្ញា តើដូចម្តេច។ នៃសង្ខារទាំងឡាយ តើដូចម្តេច។ សេចក្តីវិនាសនៃវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក។ ចុះបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកអ្វី។ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយកនូវរូប សេចក្តីត្រេកអរណា ក្នុងរូប សេចក្តីត្រេកអរនោះ ក៏រលត់បាត់បង់ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ ការរលត់ភព ព្រោះរលត់ឧបាទាន។បេ។ ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ បុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវេទនា កាលបុគ្គលនោះ មិនត្រេកអរ មិនសរសើរ មិនក្រសោបក្រសាវយក នូវវេទនាទេ សេចក្តីត្រេកអរណា ក្នុងវេទនា សេចក្តីត្រេកអរនោះ ក៏រលត់ទៅ ការរលត់ឧបាទាន ព្រោះរលត់សេចក្តីត្រេកអរ របស់បុគ្គលនោះ
ID: 636849831406693028
ទៅកាន់ទំព័រ៖